Intro: | Am | Em | C | Am |
Verse 1
Am
ខេត្តកំពង់ឆ្នាំងបាំងភ្នំកង្រី
Dm Am
ធម្មជាតិខៀវខ្ចីនៅតាមដងផ្លូវ
C Am
ធ្លាក់ខ្យល់ពីជើងក្រអូបក្លិនស្រូវ
C Em
ហេមន្តរដូវស្រណោះភ្លេងការ
Verse 2
Am Am
កាលបងឃើញស្រីក្នុងវ័យក្រមុំ
Dm Am
ដណ្តប់ផាហុំរំយោលផ្កាចារ
C Am
ទងវងសក់វែងកាលគ្របលើស្មា
C F Am
ទឹកដមនេត្រាដក់ជាប់រូបស្រី
Chorus:
Dm
ស្រអែមលាក់ខ្លួនខំពួនធ្វើឆ្នាំង
Am Am
បងឈរមើលភាំងភ្លេចអស់អ្វីៗ
A7 Dm
កន្ទុយភ្នែកអូនជំនួសសំដី
Am G7 Am
អៀនភ្ញៀវកវីសូន្យស្តីបែរខ្នង
Verse 3
Am
បងផ្ញើអក្ខរាតាមផ្គរចុងឆ្នាំ
Dm Am
ផ្គរអើយចូរផ្តាំទៅស្រអែមផង
C Am
បើម៉ែបង្ខំអូនឆ្លើយដាក់បង
C F Am
ជំនួនសំណងបងសងទាំងអស់
Post a Comment